(ព្រៃវែង)៖ ឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារ ចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត ជាមួយសហការី បានចុះជួបជួយប្រជាពលរដ្ឋ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ស្រុកកញ្ជៀច ខេត្តព្រែវែង ដោយបានឧបត្ថម្ភចលនា សកម្មជនបក្សភូមិ-ឃុំ និងបានចុះតាមខ្នងផ្ទះ នាំយកនូវមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីសម្រាលកូន និងគ្រួសារដែលមាន សមាជិកមរណភាពផងដែរ។
ការចុះសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយនៅក្នុងឃុំជាខ្លាង ឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន ចុះតាមខ្នងផ្ទះ នាំយកនូវមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីសម្រាលកូន១០នាក់ និងគ្រួសារសព៤នាក់។ ចំណែកនៅឃុំគោកគង់កើត ស្រុកកញ្ជ្រៀច នាំយកនូវមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីសម្រាលកូន៣នាក់ និងគ្រួសារសព៣នាក់។
បន្ថែមពីលើមូលនិធិសម្តេចក្រឡាហោមនេះ លោកឧត្តមសេនីយ៍ ក៌បាននាំយកនូវអំណោយ របស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី ចែកជូនរួមមាន ថវិកា សម្ភារៈដូចជា៖ ប៊ីចេង, កន្សែងពោះគោ, ប្រេងកូឡា និងប្រេងការពារសត្វល្អិតខាំផងដែរ។
ការចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមភូមិ ក្រុមការងារបាននាំយកនំបុ័ង ទឹកដោះគោខាប់ចែកជូន ហើយបានឧបត្ថម្ភចាស់ៗ និងក្មេងៗទៀតផង។
ក្នុងឱកាសចុះជួបប្រជាពលរដ្ឋទាំង២ឃុំនេះ លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន បានដោះស្រាយនូវសំណូមពរ និងបានជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋានភូមិ-ឃុំ យកចិត្តទុកដាក់ជំរុញឲ្យ ប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ប្រឹងប្រែងដោះស្រាយបញ្ហាផលវិបាកនានា ជូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ការ ពារសន្តិសុខជូនប្រជាពលរដ្ឋ ទប់ស្កាត់ល្បែងស៉ីសងខុសច្បាប់ និង ត្រៀមរៀបចំធ្វើសន្និបាត ការងារគណបក្សឃុំ នាពេលខាងមុខ៕