(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបង្ហាញនូវរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ រយៈពេលពេញ១ឆ្នាំ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលគ្រោះថ្នាក់ចរាចរណ៍ រយៈពេលពេញ១ឆ្នាំនេះ កើតឡើងចំនួន៤,០២៩លើក ស្លាប់១,៩២៦នាក់ និងរបួសធ្ងន់ស្រាល ៦,៩៦៧នាក់។
របាយការណ៍បង្ហាញថា បើប្រៀបធៀបនឹងឆ្នាំមុនគ្រោះថ្នាក់ចរាចរណ៍ បានធ្លាក់ចុះគួរឲ្យគត់សម្គាល់គឺ រយៈពេលដូចគ្នានេះនៅឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤,៥៩៥លើក (ធ្លាក់ចុះ១២ភាគរយ) អ្នកស្លាប់ចំនួន ២,២៦៥នាក់ (ធ្លាក់ចុះ១៥ភាគរយ) និងអ្នករបួសធ្ងន់ស្រាល ៧៥១០នាក់(ធ្លាក់ចុះ៧ភាគរយ)។
យ៉ាងណាក៏ដោយបើតាមរបាយការណ៍ សង្កេតឃើញថា មានខេត្តមួយចំនួនគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង និងខេត្តមួយចំនួន មានការថយចុះ រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងរួមមាន៖ កំពង់ស្ពឺ កំពង់ធំ មណ្ឌលគិរី ភ្នំពេញ ព្រះសីហនុ ស្វាយរៀង ហើយខេត្តក្រៅពីនេះ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៕
សូមអានរបាយការណ៍ របស់នាយករដ្ឋាន នគរបាលចរាចរណ៍ទាំងស្រុង៖