(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១១ករណី ឃាត់ខ្លួនមុខសញាជួញដូរ១៩នាក់ មុខសញាប្រើប្រាស់១៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៩១.៣២ក្រាម, ១កញ្ចប់ធំ និង១២កញ្ចប់តូច មេតំហ្វេតាមីន (wy) ១៤.៧៦ក្រាម។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន១១នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់ និងនគរបាលខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕