(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៥លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់១៣នាក់ និងរបួសស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២២គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង, រថយន្ដធុនតូច២គ្រឿង និងរថយន្ដធុនធំ៤គ្រឿង, កង១គ្រឿង និងអ្នកថ្មើជើង៦នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៧លើក, បត់គ្រោះថ្នាក់៣លើក, មិនប្រកាន់ស្ដាំ២លើក, មិនគោរពសិទ្ធ២លើក និងប្រជែង១លើក៕