(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សូមយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងសប្តាហ៍នេះ ចំនួន១០ផ្សាយជូនលោកអ្នក ! សូមអានព័ត៌មានប្រចាំសប្តាហ៍៖

1. លោក សម រង្ស៊ី បង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលក្នុងការស្នើផ្លាស់ប្តូរខ្នាតផែនទីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដើម្បីបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម

2. ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រធានរដ្ឋសភាឡាវ លើកទឹកចិត្តឲ្យ​រដ្ឋាភិបាល​កម្ពុជា-ឡាវ បន្តការបោះ​បង្គោលព្រំដែន

3. ព្រះមហាក្សត្រខ្មែរ តែងតាំងទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ២រូប មានឋានៈស្មើរដ្ឋលេខាធិការ

4. គ.ជ.ប ចេញសេចក្តីប្រកាសផ្លូវការអំពីលទ្ធផលនៃជំនួបរវាងប្រធានគ.ជ.ប ជាមួយតំណាងរាស្រ្តCNRP ស្តីពីការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦

5. ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រកាសនិមន្តបំភ្លឺតាមការកោះហៅជាលើកទី២ របស់តុលាការក្រុងភ្នំពេញ ជុំវិញបណ្តឹងរបស់ លោក ម៉ម សូណង់ដូ

6. សម្តេចតេជោ ហ៊ុន សែន៖ ផែនទី UTM ខ្នាត 1/50,000 ងាយស្រួលបោះបង្គោលព្រំដែន ជាងផែនទីខ្នាត 1/100,000

7. ក្រសួងការបរទេស៖ រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើអនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ នៅកម្ពុជា

8. ក្រសួងសេដ្ឋកិច្ច៖ ថវិកាជាតិឆ្នាំ២០១៧ រាជរដ្ឋាភិបាលចំណាយ$៨៥០លាន សម្រាប់វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ (ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌)

9. សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំក៏កំពុងរង់ចាំមើលថា តើ២នាក់នេះគេនឹងធ្វើរបៀបណា?...នេះពិតជាវាយក្បាល ហ៊ុន សែន ត្រូវក្បាល ប្រធានាធិបតីអាមេរិកមែន»

10. ប្រធានាធិបតីហ្វីលីពីន លួងលោមឲ្យពួកឧទ្ទាម អាប៊ូ សាយ៉ាហ្វ បញ្ឈប់សកម្មភាពចាប់ជំរិត ហើយងាកមកចរចាគ្នាដោយសន្តិវីធីវិញ