(រ៉ង់ហ្គូន)៖ ការប្រកួតបង្រ្គប់កិច្ចរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះវៀតណាម បានចាប់ផ្តើមហើយនៅប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2016។

នេះជាការប្រកួតសន្សំពិន្ទុលើកទី៣ ចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីបរាជ័យ២ប្រកួតជាប់គ្នា ដោយលទ្ធផល ៣-២ ពេលជួបម៉ាឡេស៊ី មុនមកចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ ទៀត ឈរនៅបាតតារាង៕