Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស សុខា ចូលរួមពិធីក្រុងពាលី ទីស្នាក់ការ សសយក នៅខេត្តបន្ទាយមានជ័យ, ថ្ងៃស្អែកលោក ហ៊ុន ម៉ានី ប្រកាសតែងតាំងប្រធានសាខា

26-11-2016 15:10

(បន្ទាយមានជ័យ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត បានដឹកនាំក្រុមការងារ ចូលរួមនៅក្នុងពិធីក្រុងពាលីបើកសម្ពោធទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមយុវជននៅខេត្តបន្ទាយមានជ័យ​ជាច្រើននាក់​ផងដែរ។

ដោយឡែក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ នឹងកម្មវិធីប្រកាសចូលកាន់តំណែងរបស់លោក ប៉ោ វណ្ណាត ជាប្រធាន ស.ស.យ.ក ប្រចាំខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យផងដែរ៕