(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ដល់អតិថិជនឈ្នះរង្វាន់ជាច្រើនរូប នៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត របស់ខ្លួនដែលប្រារព្ធធ្វើឡើងនៅ នៅយប់មិញនេះ នៅ Tiffy Arena ដែលបានចូលរួមដឹកនាំដោយលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រង ទីផ្សារក្រុមហ៊ុនស្រាបៀរ លីអូ ។
សម្រាប់កម្មពិធីប្រគល់រង្វាន់ ដ៏រំភើបរីករាយនេះ មានរង្វាន់សាច់ប្រាក់ ១,០០០ដុល្លារ និងម៉ូតូ Honda Dream ជាច្រើនគ្រឿងផងដែរ ។
កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ បង្កើតឡើង ដើម្បីជាកិច្ចតបស្នងដល់ អតិថិជនរបស់ខ្លួន សម្រាប់ការគាំទ្ររបស់ពួកគាត់។ ប៉ុន្តែ កម្មវិធីនៅឆ្នាំនេះទទួល បាននូវភាពជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់ ជាងកម្មវិធីដូចគ្នានេះកាលពីឆ្នាំមុនៗ។
លោកព្រាបសុវណ្ណ បានថ្លែងថា «ជាមួយបណ្តាញចែកចាយ ដ៏ល្អរបស់យើង និងយុទ្ធនាការទីផ្សារដ៏រឹងមាំ ទើបយើង បានអាចទទួល អតិថិជនកាន់តែច្រើនជាង ពេលមុន។ ជាលទ្ធផលនៃយុទ្ធសាស្រ្តនេះ យើងបានសម្គាល់ឃើញមានការគាំទ្រស្រាបៀរ លីអូ យ៉ាងខ្លាំង ក្នុងអំឡុងកម្មវិធីរបស់យើង»។
អតិថិជនស្រាបៀរ លីអូ នៅមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួចស្វែងរក រង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ ទូរស័ព្ទ iPhone 6s រង្វាន់ទឹកប្រាក់។ សូមរួសរាន់ឡើង! រថយន្ត Mazda Pick-Up កំពុងរង់ចាំលោកអ្នក។ ហើយរង្វាន់ឆ្នាំ 2016 នឹងបន្តររហូតដល់ចុងឆ្នាំនេះ។
គួរបញ្ជាក់ថា ក្នុងកម្មវិធីប្រគល់រង្វាន់នេះ ក៏មានការប្រគំតន្ដ្រីយ៉ាងពិសេស ដែលចូលរួមពីតាមសំណាក់ល្បីប្រចាំកម្ពុជា កញ្ញា មាសសុខសោភា និងតារាសម្ដែងល្បីរបស់ថៃ កញ្ញា ផេន ខេក រួមទាំងតារាល្បីខ្មែរថៃជាច្រើនរូបទៀត៕