Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយរាជធានីភ្នំពេញ បន្ដចុះពិនិត្យអនុវត្តពន្ធអាករ នៅឃ្លាំង​ស្ដុកស្រាមួយ​ ក្នុងខណ្ឌមានជ័យ

26-11-2016 13:25

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ នូវការអនុវត្តកាតព្វកិច្ចពន្ធអាករ នៅក្នុងឃ្លាំងស្ដុកស្រាមួយ ដែលស្ថិតក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ,​ នេះបើតាមការឲ្យដឹងពី មន្ដ្រីសាខាគយរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះ។

ជាមួយគ្នានោះដែរ មន្ដ្រីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ​សូមអំពាវនាវដល់ ពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ ដែលនាំចូលមកពីបរទេស​ ឲ្យបានគ្រប់ៗគ្នា៕