(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ជុំវិញជំនួបរវាង លោក ស៊ិន ប៊ុនហុក ប្រធានគ.ជ.ប ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ពិភាក្សាពីការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក ស៊ិន ប៊ុនហុក ប្រធាន គ.ជ.ប បានផ្តល់ព័ត៌មានមួយចំនួនដល់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថា គ.ជ.ប បានកំណត់គោលដៅសំខាន់ៗចំនួន២ គឺប្រកាន់ខ្ជាប់ជំហរអព្យាក្រឹត និងត្រូវធ្វើឲ្យការបោះឆ្នោតទទួលយកបានពីគ្រប់ភាគី៕
សូមអានសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គ.ជ.ប មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖