(កោះកុង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំតានូន ស្រុកបូទុមសាគរ និងក្រុមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តកោះកុង ដឹកនាំដោយ លោក តាំង ឈុនស្រេង នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បាននាំអំណោយនូវគ្រឿងឧបភោគបរិភោគ និងថិវកាសរុប៦០ម៉ឺនរៀល ជូនដល់ក្មេងស្រីរងគ្រោះ ដែលត្រូវបានជនល្មោមកាម ចាប់រំលោភ រស់នៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ។
លោក តាំងឈុន ស្រេង បានលើកឡើងថា អំណោយទាំងនេះវាតិចតួចមែន តែវាអាចជួយសម្រួលដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានមួយគ្រា ហើយក៏ជាសិល្បៈចែករំលែក១ សម្រាបបងប្អូននៅពេលជួបបញ្ហា ហើយចំពោះគ្រួសារណាឲ្យតែក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជាទទួលព័ត៌មាន ក្រុមការងារ នឹងទៅដល់ទីនោះភ្លាម ដោយមិនអែអង់ឡើយ ដូច្នេះបើបងប្អូននៅតាមមូលដ្ឋានជិត ឬឆ្ងាយ បើមានបញ្ហាត្រូវផ្តល់ព័ត៌មានជូនក្រុមការងារ ជាបន្ទាន់៕