(ភ្នំពេញ)៖ បទថ្មីរបស់តារាចម្រៀងបែបយុវវ័យ សុគន្ធ ថេរ៉ាយុ ដែលបានចេញ Full MV នៅព្រឹកនេះ និងជាចំណងដៃថ្មី នៅចុងឆ្នាំ២០១៦ មានចំណងជើងថា «បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» បានធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ក្ដុកក្ដួល ស្ទើរតែស្រក់ទឹកភ្នែក ពេលបានទស្សនាបទចម្រៀងនេះ ព្រោះតែមានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាល់ជ្រៅ ដល់អ្នកដែលចូលចិត្តលេង Facebook ទាំងមិនចេះស្គាល់កាលៈទេសៈ។
បន្ទាប់ពីបទបែបយុវវ័យមួយនេះ «បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» ចេញ Trailer ពញ្ញាក់អារម្មណ៍ទស្សនិកជន នៅលើ Youtube បានរយៈពេលបីថ្ងៃ មានអ្នកចូលទស្សនាជិត១ម៉ឺននាក់ ដែលធ្វើឲ្យមានការគាំទ្រខ្លាំង ជាពិសេសយុវវ័យ ដែលតែងតែរង់ចាំស្ដាប់បទថ្មីៗរបស់ តារាចម្រៀង សុគន្ធ ថេរ៉ាយុ និងបទចម្រៀងក្នុងផលិតកម្ម ថោន។
លោក អ៉ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិត នៅផលិតកម្ម ថោន បានប្រាប់ Fresh News ថា បទចម្រៀង «បើក Facebookកាលណាទឹកភ្នែកចេះតែហូរ» របស់លោក សុគន្ធ ថេរ៉ាយុ ដែលមាននៅក្នុងអាល់ប៊ុម VCD Vol 80 បានចេញ Full MV ហើយបន្ទាប់ពីបានចេញTrailer ។ បទនេះ និពន្ធ Melody និងទំនុកច្រៀង ដោយលោក ហាក់ និពន្ធបទភ្លេងដោយលោក ដា ភ្លេង និងដឹកនាំសម្ដែងដោយ Red ។ នៅចុងឆ្នាំ២០១៦ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយ នៅមានបទចម្រៀងពីរបទផ្សេងទៀត ត្រៀមនឹងចេញនៅបំណាច់ឆ្នាំនេះ ហើយបទទាំងនោះលោក ក៏រំពឹងថា នឹងធ្វើឲ្យទស្សនិកជនពេញចិត្ត ជាក់ជាមិនខាន។
ចង់ដឹងថា បទ«បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» របស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក្នុងផលិតកម្ម ថោន មានអត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖