(ភ្នំពេញ)៖ របាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១១លើក ស្លាប់៩នាក់ និង១៤នាក់រងរបួសធ្ងន់ស្រាល ដែលរបាយការណ៍គិតចាប់ពីម៉ោង ២រសៀលថ្ងៃទី២៤ ដល់ ម៉ោង២រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
របាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកបានខូចខាតម៉ូតូ ១១គ្រឿង រថយន្តធំ៣គ្រឿង និងរថយន្តតូច៣គ្រឿង ហើយមូលហេតុនាំឲ្យគ្រោះថ្នាក់មាន ប្រជែងគ្រោះថ្នាក់ ល្បឿនលឿន បត់គ្រោះថ្នាក់ មិនគោរពសិទ្ធិ ជាដើម៕