Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំរីករាយខ្លាំងណាស់ ដែលកូនៗ និងចៅៗខ្ញុំ ចេះស្រឡាញ់គ្នា និងមិនឈ្លោះប្រកែកគ្នា»

25-11-2016 18:47

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកានេះ បានបង្ហោះនូវរូបភាពចៅស្រីរបស់សម្តេចចំនួន២សន្លឹក និងបានបង្ហាញនូវក្តីរីករាយចំពោះកូនៗ និងចៅៗរបស់សម្តេច ដែលចេះស្រឡាញ់គ្នា មិនចេះឈ្មោះប្រកែកគ្នា។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចសប្បាយចិត្ត បើទោះបីពេលខ្លះចៅៗរបស់សម្តេច ពួកគេយកបន្ទប់សំរាករបស់សម្តេច ធ្វើជាទីតាំងប្រឡែងគ្នាក្តី។

សម្តេចតេជោ បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ចៅស្រីខ្ញុំទាំង៤នាក់ ប្រហែលកំពុងរង់ចាំខ្ញុំនៅឯផ្ទះ។ ចៅស្រី៤នាក់នេះ២នាក់ជាកូន ហ៊ុន ម៉ាណា ១នាក់ជាកូន ហ៊ុន ម៉ានី ១នាក់ ជាកូន ហ៊ុន ម៉ាលី ។ ឯចៅស្រី១នាក់ទៀត ថតជាមួយខ្ញុំជាកូន ហ៊ុន ម៉ាណែត ដែលចេញពីរៀនមកលេងជីតា ហើយថតរូបជាមួយខ្ញុំពីម្សិលមិញ។ ខ្ញុំរីករាយខ្លាំងណាស់ ដែលកូនៗនិងចៅៗខ្ញុំចេះស្រឡាញ់គ្នា និង មិនចេះឈ្លោះប្រកែកគ្នាពួកគេតែងធ្វើឱយ ខ្ញុំសប្បាយចិត្តទោះបី ពេលខ្លះពួកគេមក យកបន្ទប់សំរាករបស់យើងធ្វើជាទីតាំង ដើម្បីប្រឡែងគ្នាក៏ដោយ»