(ភ្នំពេញ)៖ លោក ការ សាវុត្ថ មេធាវីការពារក្ដីរបស់ កាំង ហ្គេកអ៊ាវ ហៅឌុច បានទទួលមរណភាពនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការជូនដំណឹងរបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
សពរបស់លោក នឹងតម្កល់ទុកនៅផ្ទះក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុនដង្ហែទៅបូជានៅវត្តទួលសង្កែ នាថ្ងៃទី២៩ ខែវិច្ឆិកា៕