(កំពង់ធំ)៖ នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថស្រុកបារាយណ៍សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ បារាយណ៍ និងផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម បានចេញស្ទាក់ចាប់រថយន្តកាមរីឆ្លាម១គ្រឿង ស្លាកលេខ ភ្នំពេញ 2R-5303 ក្បែរផ្សារកំពង់ថ្ម ក្នុងភូមិត្រសក់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ដែលកំពុងដឹកឈើក្រញូងពេញខាងក្នុង។

លោក ឃុន ប៊ុនហ៊ួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ បានឲ្យដឹងថា មុននឹងធ្វើការចាប់រថយន្តកាមរីឆ្លាម ដែលដឹកឈើក្រញូងនេះ លោកបានឲ្យកម្លាំងក្រោមឱវាទ ធ្វើការស៊ើបអង្កេតជាមុនសិន។

លោកមេបញ្ជាការបន្តថា ដល់រសៀលថ្ងៃនេះ ឈ្មួញដឹកឈើក្រញូងបានឆ្លងកាត់ទឹកដីលោកមែន កម្លាំងរបស់លោកក៏បានដេញស្ទាក់ រហូតដល់ភូមិតាប្រុក ព្រំប្រទល់ខេត្តកំពង់ចាម តៃកុងរថយន្តដឹកឈើក្រញូង បានបត់រថយន្តត្រឡប់ក្រោយវិញ លុះដល់ចំណុចផ្សារកំពង់ថ្ម តៃកុងរថយន្តទំនងជាបើករត់មិនរួច ក៏ចុះរត់ចូលផ្សារបាត់ស្រម៉ោល ចំណែករថយន្តឆ្លាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចលើ
យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។

ក្រោយពីបានឆែកឆែរមើលហើយ កម្លាំងសមត្ថកិច្ចបានរកឃើញឈើក្រញូងចំនួន ១៣០ដុំ ស្មើនឹង ៣៣០គីឡូក្រាម៕