(ភ្នំពេញ)៖ វិទ្យាស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានរៀបចំនូវសន្និសីទមួយ ស្ដីពីកម្មវិធីថ្មីមួយ
ក្នុងការការពារសុវត្ថិភាព នៅតាមប្រព័ន្ធ Internet ថ្មីមកកម្ពុជា (Cyber Security)។
ការរៀបចំសន្និសីទនេះ ធ្វើឡើងក្រោមការចូលរួម ពីសំណាក់ លោក រ័ត្ន សុវណ្ណនូរៈ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងជាន់ខ្ពស់ របស់បណ្ដាលធនាគារ និងសមាគមជាច្រើនទៀត។
នេះជាលើកទី១ហើយ ដែលវិទ្យាស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បាននាំមកជូននូវកម្មវិធី សុវត្ថិភាព នៅតាមប្រព័ន្ធ Internet (Cyber Security) ដោយមានការសហការ រៀបចំពីសំណាក់សមាគមធនាគារនៅកម្ពុជា (ABC) សហកាឧបត្ថម្ភ ដោយក្រុមហ៊ុន Deloitte និងក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្ដរជាតិ និងជាក្រុមហ៊ុនដែលមានឈ្មោះល្បីៗ លើបច្ចេកវិទ្យាទូទាំងសកលលោកផងដែរ។
លោក រ័ត្ន សុវណ្ណនរៈ បាថ្លែងថាអំណរគុណ ដល់គ្រប់ធនាគារទាំងអស់ ដែលខិតខំប្រឹងប្រែង ផ្ដល់នូវសេវាកម្មល្អ ទៅដល់អតិថិជនរបស់ខ្លួន និងលើកទឹកចិត្តឲ្យ ធនាគារទាំងអស់ បន្ដបង្កើននូវប្រព័ន្ធ សុវត្ថិភាពរបស់ខ្លួន ឲ្យកាន់តែប្រសើលឡើង ដើម្បីធានាឲ្យបាននូវទំនុកចិត្ត សុវត្ថិភាព និងគ្នានហានិភ័យចំពោះអតិថិជន។
កញ្ញា Edna Yab នាយិកាក្រុមហ៊ុន Deloitte ប្រចាំប្រទេសសឹង្ហបុរី បានលើកឡើងថា គោលបំណងធំ ក្នុងការរៀបចំធ្វើសន្និសីទនេះ គឺដោយសារតែបានមើលឃើញ ពីតម្រូវការចាំបាច់ និងមានសារៈសំខាន់មួយពាក់ព័ន្ធ ទៅនឹងប្រព័ន្ធ Internet ដែលបានដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញ ផ្ដល់នូវសុវត្ថិភាពខ្ពស់ នឹងកាត់បន្ថយហានិភ័យ នៅក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងវិស័យអាជីវកម្មនៅកម្ពុជា ក៏ដូចជាបណ្ដាប្រទេសដទៃទៀតផងដែរ ហើយសម្រាប់កម្មវីធីថ្ងៃនេះ នឹងផ្ដល់ដល់អ្នកសិក្សាស្រាវជ្រាវ អ្នកអនុវត្ត អ្នកដែលមានចំណេះដឹង ផ្នែកនេះទាំងអស់អាចធ្វើ៕