(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញបន្តស្ថាបនាផ្លូវថ្មើរជើង ជំហ៊ានទី២ ប្របតាមមាត់ទន្លេ សាប ដោយចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វារ ក្នុងគោលដៅបង្កើតសោភណ័ភាពថ្មីរបស់ រាជធានីភ្នំពេញ សំដៅទាក់ទាញភ្ញៀវ ទេសចរណ៍។
លោក ប៉ា សុជាតិវង្ស បានបន្តជំរុញឲ្យក្រុមការងារជំនាញទំាងអស់ ពន្លឿនការសិក្សា គំរូប្លង់ឲ្យបានច្បាស់លាស់ ដើម្បី ឈានទៅអភិវឌ្ឍន៍ផ្លូវថ្មើជើងតាមមាត់ទន្លេ សាបចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វារនៅឆ្នាំក្រោយនេះ។
ការពន្លឿនការស្ថាបនាផ្លូវថ្មើជើងថ្មីនេះ ខណៈដែរបច្ចុប្បន្នតំបន់ទេសចរណ៍ចាប់ពីសួនច្បារ ផ្សារត្រី ដល់គល់ស្ពានជ្រោយចង្វារនេះមានភាពរញេរញៃ បរិស្ថានមិនល្អ រួមទាំងទី តំាងបំរើសេវាកម្មទេសចរណ៍មានលក្ខណៈដាច់ដោយដុំមិនបំរើឲ្យសាធារណៈទំាងមូល។
លោក ប៉ា សុជាតិវង្ស បានលើកឡើងខណៈលោក និងក្រុមការងារជាច្រើនរូបទៀត បានចុះត្រួតពិនិត្យ ច្រាំងទន្លេសាបដោយផ្ទាល់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ
អភិបាលរាជធានីភ្នំពេញ បានបន្តឲ្យដឹងថា ក្រុមការងារ កំពុងតែសម្របសម្រួលជាមួយអ្នករងផលប៉ៈពាល់ជិតរួតរាល់ហើយ ដោយប្រើយុទ្ធសាស្រ្តឈ្នះៗទំាងអស់គ្នា ក្នុងគោលបំណងបំរើផលប្រយោជន៍សាធារណៈ ។
លោកអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ថាបនាផ្លូវថ្មើជើងប្របតាមមាត់ទន្លេនៅតំបន់នេះ មានសារសំខាន់ណាស់ដោយវាមិនត្រឹមតែការពារ បានច្រាំងទន្លេធ្វើឲ្យមានសោភណ័ភាពស្រស់ ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានស្រូបយកខ្យល់អាកាសដ៏ បរិសុទ្ធ និងការហាត់ប្រាណតាមមាត់ទន្លេផងដែរ។
លោកបន្តថា សម្រាប់គម្រោងផ្លូវថ្មើរជើងចាប់ពី សួនច្បារមុខផ្សារចាស់ប្របតាមមាត់ទន្លេសាប ដល់គល់ស្ពានជ្រោយចង្វារ អាជ្ញាធរនឹងធ្វើការកែលម្អយ៉ាងម៉ត់ចត់ ជាទីបំផុតឲ្យសក្តិសម ទៅនឹងកញ្ចប់ផលិតផល ទេសចរណ៍ ដ៏ទាក់ទាញនៅរាជធានីភ្នំពេញ ដែល មានភោជ្ជនីយដ្ឋាន ហាងកាហ្វេ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងកំពង់ផែទូកទេសចរណ៍ ហើយផ្សារភ្ជាប់ទៅនឹងតំបន់រម្មណីយដ្ឋានវត្តភ្នំ ដែលជាតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្តនៃរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការឈានទៅអភិវឌ្ឍផ្លូវថ្មើរជើង និងការស្ថាបនាច្រាំងទន្លេជំហ៊ានទី២នេះ ដោយចាប់ពីផ្សាររាត្រីដល់គល់ ស្ពានជ្រោយចង្វារដែលមានប្រវែងប្រវែង ជាង១៦៤០ម៉ែត្រ បានធ្វើឡើង បន្ទាប់ពីគម្រោង ស្ថាបនាផ្លូវថ្មើជើងនិងច្រាំងទន្លេសាបចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះ បរមរាជវំាងដល់កំពង់ចម្លងអរិយក្សត្រ ចប់រួចរាល់ ហើយទទួលការគាំ ទ្រយ៉ាងខ្លំាងពីសំណាក់ប្រជាពលរដ្ឋទំាងក្នុងរាជធានីភ្នំពេញ និង មកពីតាមបណ្តាខេត្ត៕