(ភ្នំពេញ)៖ ក្រោយពីការបោះឆ្នោតគាំទ្រក្នុង Facebook រយៈពេល១សប្តាហ៍ពេញ ក្រុមហ៊ុន TODAY ISP បានរកឃើញសាលាដែលទទួលបាន ការគាំទ្រច្រើនជាងគេ គឺវិទ្យាល័យ ឥទ្រ្ទទេវី (1,546 Likes) នាំមុខវិទ្យាល័យបាក់ទូក (1,435 Likes) និងវិទ្យាល័យ ជាស៊ីមសាមគ្គី (1,338 Likes)។ ដូចនេះក្រុមហ៊ុន TODAY ISP នឹងធ្វើការផ្តល់ជូនអ៊ិនធឺណិតដល់វិទ្យាល័យ ឥទ្រ្ទទេវី ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា នៅខែក្រោយ ថ្ងៃទី១៥ ខែធ្នូ នឹងមានការបោះឆ្នោត ជ្រើសរើសយកវិទ្យាល័យមួយទៀត ដើម្បីផ្តល់ជូនអ៊ិនធឺណិតឥតគិតថ្លៃជាបន្តបន្ទាប់។ សិស្សានុសិស្ស និងអ្នកគាំទ្រនៅវិទ្យាល័យ ដែលមិនទាន់បានឈ្នះការប្រកួតសូមបន្តការគាំទ្រ។
លោកអ្នកអាចចុច Like លើ Facebook Page របស់ក្រុមហ៊ុន TODAY ISP តាមរយៈ http://facebook.com/todayispkh ដើម្បីទទួលបានព័ត៌មានថ្មីៗ ពីការប្រកួតប្រជែងផ្សេងៗ ដើម្បីឈ្នះការបញ្ជុះតម្លៃរហូតដល់ 50% ក៏ដូចជាព័ត៌មានស្តីពីបច្ចេកវិទ្យាចុងក្រោយ។
ចំពោះបណ្តាក្រុមហ៊ុន សហគ្រាស អង្គភាពនានា ដែលកំពុងស្វែងរកប្រព័ន្ធអ៊ិនធឺណិត ដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ុបទិក 100% លោកអ្នកអាចផ្លាស់ប្តូរមកប្រើប្រាស់ សេវាអ៊ិនធឺណិតរបស់ក្រុមហ៊ុន TODAY ISP។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 087215577 ឬ 023215577 ឬ ចូលទៅក្នុងវិបសាយផ្ទាល់ www.today.com.kh៕