(ភ្នំពេញ)៖ ដើម្បីផ្តល់ជូននូវប្រព័ន្ធបច្ចេកវិទ្យាថ្មី ដល់ប្រជាជនកម្ពុជា ធនាគារឯកទេសវីងកម្ពុជា លីមីតធីត បានដំឡើងបច្ចេកវិទ្យាថ្មី សម្រាប់កម្មវិធីទូរស័ព្ទរបស់វីង លើទីផ្សារជាផ្លូវការ។
អតិថិជនឥលូវនេះអាចរីករាយជាមួយនឹងលក្ខណៈពិសេស ដែលមានបច្ចេកវិទ្យាថ្មីរបស់កម្មវិធីទូរស័ព្ទវីង។ នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ផ្តល់ជូននូវបច្ចេកវិទ្យា ដែលមានលក្ខណៈពិសេស និងថ្មីបំផុតសម្រាប់ប្រជាជនកម្ពុជា។ ថ្មីៗនេះធនាគារឯកទេសវីង បានដំឡើងកម្មវិធី Wing Money របស់ខ្លួន ជាមួយលក្ខណៈទំនើបជាងមុន។ អតិថិជនអាចដំឡើងកម្មវិធីនេះ នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ ដើម្បីប្រើប្រាស់កម្មវិធី Wing Money។
ចំនួនរបស់ប្រជាជនកម្ពុជា នៃការប្រើប្រាស់ទូរស័ព្ទដៃ Smartphones បន្តកើនឡើងជារៀងរាល់ឆ្នំា។ ប្រជាជនតែងប្រើទូរស័ព្ទដៃ Smartphones ដើម្បីទទួលបានព័ត៏មាន និងធ្វើប្រតិបត្តិការប្រចំាថ្ងៃ ដូចជា ផ្ញើលុយ បញ្ចូលលុយទូរស័ព្ទ និងទិញទំនិញតាមអនឡាញជាដើម។ ដោយសារតែអតិថិជន ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដូច្នេះ វីងតែងតែស្វែងរកវិធីសាស្រ្តថ្មីៗ សម្រាប់អ្នកប្រើប្រាស់ Smartphone ដើម្បីប្រើប្រាស់សេវាកម្មវីងបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងសេរីភាពក្នុងការប្រើប្រាស់នូវធនាគារពិតប្រាកដ។
ជាមួយនិងកម្មវិធីទូរស័ព្ទដៃថ្មីរបស់វីង អតិថិជនអាចប្រើស្នាមម្រាមដៃដើម្បី Login ផ្ញើលុយទៅកាន់អ្នកមានគណនី ឬគ្មានគណនី គ្រប់ទីកន្លែង បញ្ចូលលុយទូរស័ព្ទគ្រប់ពេលវេលា និងបង្កើតលេខកូដ ដើម្បីទិញទំនិញតាមអនឡាញ ជាមួយគ្នានេះកម្មវិធីរបស់វីង ក៏មានពីរភាសារសម្រាប់ជ្រើសរើសផងដែរ គឺភាសារខ្មែរ និងភាសារអង់គ្លេស ដែលធ្វើអោយ អតិថិជនទំាងក្នុងស្រុក និងក្រៅស្រុកមានភាពងាយស្រួល ដើម្បីជ្រើសរើស ភាសារដែលខ្លួនចង់បាន។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង ថ្លែងថា «នេះគឺជាអ្វីដែលវីងបោះជំហាន ចូលជាមួយនឹងដំណោះស្រាយ ដែលផ្តល់នូវបច្ចេកវិទ្យាថ្មី និងប្រសើរជាងមុនដល់ប្រជាជនកម្ពុជាសន្សឹមៗ ជាពិសេសគឺការ ផ្លាស់ប្តូពីទូរស័ព្ទធម្មតា មកជាទូរស័ព្ទ Smartphone។ ដូច្នេះការបង្កើតថ្មីបានក្លាយទៅជា កិច្ចការចំបងរបស់ពួកយើង ដើម្បីធានាថាអតិថិជនរបស់យើងអាចមានបទពិសោធល្អៗ។ ឥលូវនេះអតិថិជន មិនចំាបាច់ ទន្ទេញលេខសម្ងាត់ដើម្បី Login ចូលទៅក្នុងកម្មវីងទៀតនោះទេ ហើយពួកគេអាចផ្ញើលុយទៅមនុស្សគ្រប់គ្នា មិនថាទៅកាន់អ្នកមានគណនីវីង ឬអ្នកគ្មានគណនីវីងក៏ដោយ គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា»។
កម្មវិធីរបស់វីង គឺជាកម្មវិធីទូរស័ព្ទដៃ ដែលអនុញ្ញាតអោយ អ្នកប្រើប្រាស់វីង អាចគ្រប់គ្រងគណនីវីងរបស់ពួកគេបាន។ អតិថិជនអាចធ្វើប្រតិបត្តិការ ជាមួយនឹងសេវាកម្មដូចជា ផ្ញើលុយ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ មើលចំនួនទឹកប្រាក់ និងការទិញទំនិញតាមអនឡាញ។
ដើម្បីប្រើប្រាស់លក្ខណៈ ពិសេសថ្មីនេះរបស់ Wing Money អតិថិជនដែលមានគណនីវីងគ្រាន់តែដំឡើងកម្មវិធីនេះទៅ វើសិនចុងក្រោយ។ សម្រាប់អ្នកដែលមិនទាន់មាន កម្មវិធីនេះនៅលើទូរស័ព្ទដៃ លោកអ្នកគ្រាន់តែទាញយកកម្មវិធីពី App Store ឬ Google Play Store។ ទំាងនេះផ្តល់ជូនអោយអតិថិជន នូវអ្វីដែលថ្មី និងងាយស្រួលជាងមុន ដើម្បីដំណើរការសេវាកម្មវីងរបស់ពួកគេ។
អតិថិជនគ្រាន់តែទៅកាន់ App Store សម្រាប់ទូរស័ព្ទ IOS និង Google Play Store សម្រាប់ប្រភេទទូរស័ព្ទ Android និងស្វែងរកពាក្យ «Wing Money» ដើម្បីទាញយកកម្មវិធីនេះ។
វីង គឺជាសេវាកម្មច្នៃប្រឌិតថ្មី ដែលផ្តល់ជូន នូវសេវាផ្ទេរប្រាក់ចល័ត ដូចជា វេរលុយ បញ្ជូលលុយទូរស័ព្ទ ដកប្រាក់បៀវត្តន៍ និងសេវាទិញទំនិញតាមអនឡាញ និងវីងគិតលុយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ០២៣ ៩៩៩ ៩៨៩ ឬចូលមកកាន់គេហទំព័រ www.wingmoney.com៕