(ភ្នំពេញ)៖ ដោយផ្អែកលើកំណើន វិស័យដឹកជញ្ជូន និងយានយន្ដនៅកម្ពុជា កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ បានជំរុញឲ្យក្រុមហ៊ុន NDI Trading បាននឹងកំពុងពង្រីកការនាំចូល និងចែកចាយប្រេងម៉ាស៊ីន ម៉ាកប៊ីហ៊្សូល (BIZOL) ក្នុងទីផ្សារកម្ពុជា និងបណ្ដុះបណ្ដាលបច្ចេកទេសប្រេងម៉ាស៊ីន ម៉ាកប៊ីហ៊្សូល។
លោក សែម វណ្ណៈ នាយកក្រុមហ៊ុន NDI Trading បានថ្លែងថា ប្រេងម៉ាស៊ីនម៉ាក ប៊ីហ៊្សូល មានវត្តមាននៅក្នុងប្រទេសកម្ពុជា ៣ឆ្នាំកន្លងមកហើយ។ បច្ចុប្បន្នប្រេងម៉ាស៉ីននេះ កំពុងមានសក្ដានុពលទីផ្សារ ហើយទទួលបានការរីកចំរើនយ៉ាងខ្លាំង។ ប្រេងម៉ាស៊ីន ម៉ាកប៊ីហ៊្សូល មានលក់នៅក្នុងទីផ្សារជិត១០០ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ។
លោកបន្តថា នៅប្រទេសកម្ពុជា ក្រុមហ៊ុនមានការលូតលាស់លឿន ព្រោះដោយសារតែមានការគាំទ្រពីដៃគូ ដូច្នេះហើយទើបក្រុមហ៊ុន ធ្វើការបណ្ដុះបណ្ដាលដល់បុគ្គលិក ទាំងការធ្វើយុទ្ធសាស្រ្ដទីផ្សារ ទាំងបច្ចេកទេសផលិតផលផ្សេងៗ។
លោកបានបន្ដទៀតថា ប្រេងម៉ាស៊ីនម៉ាស៊ីប៊ីហ្ស៊ូល នេះផ្ដល់ប្រយោជន៍យ៉ាងច្រើន ដល់អតិថិជនរួមមានការកាត់បន្ថយ ការចំណាយរបស់អតិថិជន កាត់បន្ថយការស៊ីសាំង ជួយថែទាំម៉ាស៉ីនជាដើម៕