(កណ្តាល)៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយគណៈប្រតិភូ នៃតុលាការប្រជាជនខេត្តអានយ៉ាង ដែលជាខេត្តជាប់ព្រំដែន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ កិច្ចការច្បាប់ និងយុត្តាធិការ រវាងតុលាការនៃខេត្តទាំងពីរ។
កិច្ចប្រជុំនោះ ធ្វើដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងតុលាការខេត្តជាប់ព្រំដែននឹងគ្នា ឲ្យបានកាន់តែប្រសើរឡើង៕