(ភ្នំពេញ)៖ ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ បានសរសេរលិខិតមួយផ្ញើជូន លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ដោយសម្តែងការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ដែលហៅអនាគតប្រធានាធិបតីអាមេរិករូបនេះថា ជា «ជនផ្តាច់ការ»។
នៅក្នុងលិខិតដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ប៉ុល សីហា ក៏បានសម្តែងការគាំទ្រផងដែរ គោលនយោបាយរបស់លោក ដូណាល់ ត្រាំ ជាពិសេសការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
ជាមួយគ្នានេះ សមាគមយុវជនកំណែទម្រង់រដ្ឋ ក៏បានរាយការណ៍ផងដែរថា បច្ចុប្បន្ននេះ កម្ពុជានៅទទួលរងការលូកលាន់កិច្ចការផ្ទៃក្នុងពីបរទេសនៅឡើយទេ ដោយក្នុងនោះមានតាមរយៈអង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានជាដើម ក្នុងនោះមានវិទ្យុអាស៊ីសេរី (RFA) ផងដែរ។
ខាងក្រោមនេះជាលិខិតរបស់សមាគមយុវជនកំណែទម្រង់រដ្ឋ ផ្ញើជូនលោក ដូណាល់ ត្រាំ៖