(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន បានធ្វើលិខិតមួយច្បាប់ទាំងភាសាខ្មែរ និងអង់គ្លេស ផ្ញើជូនលោក Zeid Ra'ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានរៀបរាប់អំពីការវត្តមានរបស់ការិយាល័យសិទ្ធិមនុស្សនៅកម្ពុជា នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបាននាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅក្នុងលិខិតរបស់ក្រសួងបរទេសបានសរសេររៀបរាប់អំពី៖ អនុស្សារណៈនៃការយោគយល់គ្នាចុងក្រោយបំផុតដែលអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមានប្រិបត្តិការស្របច្បាប់នៅកម្ពុជា បានផុតសុពលភាព ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥មកម៉្លេះ និងឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបញ្ជាក់ពីការទទួលយកអនុស្សារណៈនៃការយោគយល់គ្នាថ្មីមួយ រវាងរដ្ឋាភិបាលកម្ពុជា និង ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «បើមិនដូច្នេះទេ រាជរដ្ឋាភិបាលកម្ពុជានឹងមិនមានជម្រើសអ្វីផ្សេងក្រៅតែពីប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនសម្រេចលើអនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា»។
ខ្លឹមសារលម្អិតទាំងស្រុង សូមអានលិខិតរបស់ក្រសួងការបរទេសកម្ពុជា៖