Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ា សុជាតិវង្ស ចុះពិនិត្យស្ថានភាពការរំលោភយកច្រាំងទន្លេពីសំណាក់ ក្រុមអាជីវករ ពីមុខព្រះបរមរាជវាំង ដល់ស្ពានជ្រោយចង្វារ

25-11-2016 09:36

(ភ្នំពេញ)៖ លោក ប៉ា សុជាតិរង្ស អភិបាលរាជធានីភ្នំពេញ រួមជាមួយប្រធានអគ្គនាយកកំពង់ផែភ្នំពេញ និងមន្ត្រីជំនាញ ចុះពិនិត្យច្រាំងទន្លេ ដើម្បីស្ថាបនាផ្លូវថ្មើរជើង តាមមាត់ទន្លេបន្តពីមុខព្រះបរមរាជវាំង មកដល់ស្ពានជ្រោយចង្វារ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការចុះពិនិត្យរបស់អភិបាលរាជធានីភ្នំពេញ និងក្រុមការងារនាពេលនេះ បានធ្វើឡើងក្រោយពីតាមដានឃើញថា មានការរំលោភយកច្រាំងទន្លេពីសំណាក់ ក្រុមអាជីវករមួយចំនួនរួមមានភោជនីដ្ឋាន និង សេវាកម្មទូកទេសចរណ៍ជាដើម៕