(បាដាដ)៖ មន្ត្រីរដ្ឋាភិបាលអ៉ីរ៉ាក់ បានឲ្យដឹងថា មានករណីរថយន្តបំផ្ទុះគ្រាប់បែកមួយ នៅក្នុងស្ថានីយប្រេងសាំងមួយកន្លែង នៃទីក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់ ដែលបណ្តាលឲ្យមានមនុស្ស៧៧នាក់ស្លាប់បាត់បង់ជីវិត និងជាង៤០នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ។
ជាមួយគ្នានេះផងដែរ ក្រុមរដ្ឋអ៉ីស្លាម ISIS បានធ្វើការអះអាងភ្លាមៗថា ករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ដែលបានសម្លាប់មនុស្សជាច្រើននាក់នេះ ជាស្នាដៃរបស់ពួកខ្លួន៕