Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេពគ្រឿងញៀន នាំមហន្តរាយដល់អ្នក ! ឃាត់ខ្លួនមនុស្ស១៨នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ

25-11-2016 07:35

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ខ្លួនមុខសញាជួញដូរ១១នាក់ មុខសញាប្រើប្រាស់៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៧.៧៩ក្រាម ៣កញ្ចប់​​ធំ និង២៣កញ្ចប់តូច មេតំហ្វេតាមីន (wy) ២.៦០ក្រាម។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណីឃាត់​​ខ្លួន៤នាក់,​ នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តសៀរាប បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៦នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួម្នាក់ និងនគរបាលខេត្តក្រចេះ បង្រាប១ករណីឃាត់ខ្លួម្នាក់៕