(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១០លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល១២នាក់ ដែលរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គិតចាប់ពីម៉ោង ២៖០០នាទីរសៀលថ្ងៃទី២៣ ដល់ម៉ោង២៖០០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១១គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង, រថយន្ដធុនធំ១គ្រឿង និងអ្នកថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៥លើក, បត់គ្រោះថ្នាក់១លើក, មិនប្រកាន់ស្ដាំ២លើក, ​ស្រវឹង១លើក និងមិនគោរពសិទ្ធិ១លើក៕