(ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងបានពាំនាំនូវអំណោយថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយករងបាន បានជម្រុញការកសាងពង្រឹងអង្គភាពរឹងមាំលើវិស័យតាមខ្លឹមសារទាំង៤, ពង្រឹមការងារដឹកនាំ បញ្ជារបៀបរបបការងារ និងសាមគ្គីឯកភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើ។ លោកបន្តជំរុញការហ្វឹកហ្វឺនរៀនសូត្រនៅហ្នឹងកន្លែងសំដៅលើកកំពស់ សមត្ថភាពកងកម្លាំងឲ្យបានយល់ដឹងអំពីនយោបាយ និងជំនាញផ្សេងៗ។ យកចិត្តទុកដាក់លើកំពស់ជីវភាព សុខាមាភាពជូនកងកម្លាំងដោយជំរុញការងារ បង្កបង្កើយផល ចិញ្ចឹមសត្វនិង បន្តកិច្ចសហការណ៍ល្អជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមចំណែកអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ។
លោកបានសង្គត់ធ្ងន់ថា កងកម្លាំងទាំងអស់ដែលថា បើយើងជាសេនាធិការដ៏ល្អ គឺមិនត្រូវធ្វើអ្វីដែលខុស ហើយឲ្យមេទទួលខុសត្រូវ ដែលថ្ងៃក្រោយផ្លូវច្បាប់ មិនអាចជួយគាត់បាន។ លោកក៏បានជម្រុញឲ្យប្រពលរដ្ឋ មកធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងជំរុញអោយមកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាផងដែរ។ ក្នុងនោះលោក បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចដែលថ្នាក់លើប្រគល់ជូនទទួលបានជោគជ័យ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លីស្នងការនគរបាល ខេត្តឧត្តរមានជ័យ បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុកចំពោះកម្លាំងសមត្ថកិច្ចរបស់ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ និងថវិកាក្នុងម្នាក់២ម៉ឺនរៀល របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕