Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះពិនិត្យ​​​​អគារ​សិក្សា​ដែល​ជា​អំណោយ​របស់​សម្តេតេជោ ហ៊ុន សែន​

24-11-2016 16:41

(បន្ទាយមានជ័យ​)៖ ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះពិនិត្យអគារសិក្សា​ដែលជាអំណោយរបស់ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូនដល់សាលារៀនជាច្រើនកន្លែង ក្នុងខេត្តបន្ទាយមានជ័យ។

សកម្មភាពចុះត្រួតពិនិត្យនេះ ក៏មានកាអមដំណើរដោយ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងមន្រ្តីរាជការជាច្រើនទៀត។

សាលារៀនដែរ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះពិនិត្យខាងលើនោះ មានវិទ្យាល័យមង្គលបូរី និងវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី, សាលាវិទ្យាល័យអូរអំបិល និងវិទ្យាល័យខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ។

ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានផ្តល់សារ៉ុង១ និងថវិកា ២ម៉ឺនរៀល ជូនដល់កម្មករ និងជាងកំពុងសាងសង់គ្រប់សាលារៀនទាំងនោះ ផងដែរ៕