អាជីវករលក់ដូរនៅក្នុងផ្សារបឹងត្រកួន រិះគន់ម្ចាស់ផ្សារមិនយកចិត្តទុកដាក់គិតគូផ្លូវភក់ជ្រាយ, អាជីវករស្នើអាជ្ញាធរជួយដោះស្រាយ
24-11-2016 16:16
(បន្ទាយមានជ័យ)៖ ក្រុមអាជីវករលក់ដូរនៅ ក្នុងផ្សារបឹងត្រកួន ស្ថិតនៅក្នុងឃុំ គោករមៀត ស្រុកថ្មពួក បានរៀបរាប់នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះថា រាល់ថ្ងៃពួកគាត់មិនចង់និយាយអ្វីទេ ព្រោះខ្លាចអំណាចម្ចាស់នេះ មិនអនុញ្ញាតិឲ្យលក់ដូរ តែថ្ងៃនេះទ្រាំមិនបានទេ គឺពន្លាយរឿងផ្លូវក្នុងផ្សារមានភកច្រំ ស្ទើរពេញផ្សារហើយ តែម្ចាស់មិនយកចិត្តទុកដាក់សោះ បង្កឲ្យពួកភ្ញៀវ និងប្រជាពលរដ្ឋពិបាក ក្នុងការមកទិញទំនិញគ្រប់ប្រភេទ ឬឆ្លងកាត់ ព្រោះតែធំក្លិនស្អុយ និងភក់ជ្រាយបែបនេះ ហើយធ្វើឲ្យពួកគាត់លក់ដូរអ្វីមិនសូវដាច់ឡើយ។
ក្រុមអាជីវករ បន្តថា ការបង់លុយវិញ គឺដល់ខែមិនទាន់ទេ គឺដើរប្រមូលមិនឲ្យខ្វះឡើយ ដូច្នេះហើយពួកគាត់ស្នើរសុំឲ្យអាជ្ញាធរគិតគូរ និងរកដំណោះដំស្រាយជូនពួកផង មិនដូច្នេះទេទំនិញដែលទិញយកមកដាក់លក់ គឺសល់ជាមិនខាន និងបង្កឲ្យសេដ្ឋកិច្ចគ្រួសារថយចុះជាមិនខាន់នោះទេ។
ភ្នាក់ងារ Fresh News បានព្យាយាមទាក់ទងទៅកាន់លោកអភិបាលស្រុកថ្មពួក ដើម្បីសាកសួរបញ្ហាខាងលើនេះ តែមិនអាចជួបឡើយ ដោយឡែកម្ចាស់ផ្សារខាងលើនេះ ក៏មិនអាចសាកសួរបានដែរ ព្រោះគ្មានលេខសម្រាប់សំរាប់ទំនាក់ទំនង៕