(បន្ទាយមានជ័យ)៖ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញធ្វើបទបង្ហាញ ដែលបានសិក្សារៀនសូត្ររយៈពេល ២៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។ ពិធីនេះត្រូវបានធ្វើឡើង ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការរង និងនាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១។
លោកឧត្តមសេនីយ៍ត្រី សេង ធារិន បានធ្វើការផ្ដាំផ្ញើ ដល់សិក្ខាកាមយោធាទាំងអស់ ត្រូវយកបទពិសោធន៍ដែលរៀនសូត្ររួច ដើម្បីយកទៅបម្រើនូវអង្គភាព ប្រជាពលរដ្ឋ និងការងារប្រទេសជាតិ ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីការពារមាតុភូមិកម្ពុជា ព្រមទាំងធ្វើការស្រាវជ្រាវបន្ថែម អ្វីដែលបានរៀនសូត្រ ដើម្បីចូលរួមចំណែក កសាងអង្គភាពឲ្យមានប្រសិទ្ធភាព និងរឹងមាំលើគ្រប់វិស័យ ឲ្យស្របតាមគោលការ កែទម្រង់របស់កងយោធពលខេមរភូមិន្ទ។
លោកមេបញ្ជាការរង បានបញ្ជាក់ពីការ ពង្រឹងមេរៀនបន្ថែមផងដែរ ដូចជា ទី១៖ ការប្រើប្រាស់ កម្មវិធីកុំព្យូទ័រ Power Point 2013 ទី២៖ ការថតរូបភាព វីដេអូ និងបញ្ជូនតាមព័ត៌មានវិទ្យា ទី៣៖ ការថត និងកាត់តសម្លេង ទី៤៖ ការកាត់តវីដេអូ និងទី៥៖ ការទស្សនកិច្ចសិក្សា ស្តីពីការងារបង្កបង្កើនផល ការចញ្ចឹមសត្វ សម្រាប់ទ័ពហូបប្រចាំថ្ងៃរបស់កងទ័ព៕