(ភ្នំពេញ)៖ រយៈពេល២ថ្ងៃប្រតិភូអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោកស្រី អាន ផល្លា ភរិយាលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារបណ្ដាញនារីខណ្ឌ អនុភូមិ-មេភូមិនិងសហការីសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់-ខណ្ឌ ដើម្បីសំ ណេះសំណាលសួរសុខទុកដោយពាំនាំយកថវិកា និងសម្ភារៈផ្ដល់ជូនពលរដ្ឋ៨០នាក់ជាចំណងដៃព្រមទាំងជម្រុញប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅក្រុមទី១-ទី២-ទី៣-ទី៤ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ការសំណេះសំណាលនេះដែរ លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខណ្ឌឫស្សី កែវ បានបញ្ជាក់ថា និងត្រូវបានធ្វើឡើងជាបន្តបន្ទាប់-បន្ទាប់ ពីថ្ងៃឱសានវាទនៃការចុះឈ្មោះបោះឆ្នោតកាន់តែខិតជិតមកដល់ «ពោលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវជាថ្ងៃទី៨២នៃការចុះឈ្មោះបោះឆ្នោត សល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ ចុះឈ្មោះបោះឆ្នោត នឹងត្រូវបញ្ចប់, សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា» ។
លោកស្រី អាន ផល្លា បានបញ្ជាក់ទៀតថា ក្នុងការចុះសួរសុខទុក្ខ រយៈពេល២ថ្ងៃនេះក្រុមការងារ បានផ្ដល់ចំណងដៃអនុ ស្សាវរីយ៍ជាថវិកា និងសម្ភារៈជូនដល់ប្រជាពលរដ្ឋ៨០នាក់ដោយសរុបជាទឹកប្រាក់ចំនួន២៥ម៉ឺនរៀល និងក្រណាត់ចំនួន៥ដុំផងដែរ ៕