(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអនុញ្ញាតិឲ្យលោកស្រី ប៉ានី យ៉ាថរទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងជំនួបចរចាទ្វេភាគីជាផ្លូវការ នៅវេលាម៉ោង៤៖០០នាទីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ នាវិមានរដ្ឋសភា។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦៕