(ភ្នំពេញ)៖ លេខាធិការដ្ឋានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៃក្រសួងយុត្ដិធម៌ នឹងរៀបចំការប្រឡងជ្រើសរើស យុវជនឆ្នើមក្នុងបុព្វហេតុកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជំនាន់ទី១។

ក្រសួងយុត្តិធម៌ បានឲ្យដឹង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យចូលរួមពិភាក្សាដេញដោល ជាមួយគណៈកម្មការជ្រើសរើស លេខាធិការដ្ឋានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នឹងធ្វើការទំនាក់ទំនងដោយផ្ទាល់។ កិច្ចពិភាក្សាដេញដោលនេះ នឹងធ្វើជា២ភាសា រួមមានភាសាខ្មែរ និងអង់គ្លេស ហើយមានតែជ័យលាភីចុងក្រោយចំនួន៥រូបប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើស និងទទួលបានរង្វាន់។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួង ដែលបានបញ្ជាក់លម្អិតពីលក្ខខណ្ឌ និងកាលបរិច្ឆេទមួយចំនួន៖