(ភ្នំពេញ)៖ ថ្មីៗនេះ នៅផ្សាទំនើប AEON Mall ក្រុមហ៊ុន SUGAR FRANCE ជាស្មាតហ្វូនម៉ាកដ៏ល្បីឈ្មោះ នៅប្រទេសបារាំង បានរៀបចំនូវកម្មវិធីដាក់សម្ពោធជាផ្លូវការ នូវផលិតផលកំពូលស្មាតហ្វូនជំនាន់ថ្មី គឺ SUGAR F7 Mini។

ក្រុមហ៊ុន SUGAR FRANCE គឺជាក្រុមហ៊ុនទូរស័ព្ទដៃដំបូងគេនៅកម្ពុជា មានបំពាក់ដោយត្បូងប្រណិត ស្វារ៉ូស្គី ពីប្រទេសអូទ្រីស នឹងល្បីបំផុតនៅសហភាពអ៊ឺរ៉ុប រចនាឡើងសាកសមទៅ និងយុវវ័យទាន់សម័យទាំងបុរស និងនារី នៅពេលនេះកំពុងតែមានវត្តមាន នៅក្នុងទីផ្សារកម្ពុជាហើយ ដែលធ្វើឲ្យបណ្តាអ្នកប្រើប្រាស់ ស្មាតហ្វូនជាច្រើន រឹតតែមានភាពភ្ញាក់ផ្អើលបន្ថែមទៀត ពិសេសទៅលើការរចនាល្អឯកមុខងារ គុណភាព ជាមួយតម្លៃដ៏ពិសេសបំផុត។

នៅក្នុងដំណើរការ នៃការសម្ពោធដាក់លក់ជាផ្លូវការនេះ មានការចូលរួមលេង ល្បែងកំសាន្តសប្បាយៗ ការប្រកួតរូបថតសែលហ្វី ជាមួយនិងផ្ទាំងរូបថត SUGARដើម្បីមានឱកាសឈ្នះ ទូរស័ព្ទដៃមួយគ្រឿងពី SUGAR និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ការសម្តែង Show ពិសេស ការបង្ហាញម៉ូតពីតារាបង្ហាញម៉ូត​ដ៏ស្រស់ស្អាត ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ទូរស័ព្ទដៃ SUGAR ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន និងការបញ្ជាទិញ​ជាច្រើនគ្រឿងផងដែរ។

លោក យិន ឌីណា អ្នកតំណាងក្រុមហ៊ុន SUGAR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា SUGAR F7 mini មានបំពាក់ដោយ 4GB RAM, អង្គចងចាំ 32 GB ជាមួយនឹងទំហំថ្ម 3000mAh រីឯការសាកថ្មវិញគឺត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះបានរហូតដល់ទៅ ៨០ភាគរយ។ លោកបានបន្ថែមទៀតថា តម្លៃរបស់ SUGAR F7 mini គឺត្រឹមតែ 269 ដុល្លាប៉ុណ្ណោះ៕