នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធក្នុងករណីឆក់កាបូប នៅខណ្ឌដូនពេញ
24-11-2016 10:39
(ភ្នំពេញ)៖ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណី ឆក់កាបូប នៅខណ្ឌដូនពេញ។
មន្ដ្រីនគរបាល បានឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា កម្លាំងជំនាញបានបើកការស្រាវជ្រាវ និងចាប់បានជនសង្ស័យម្នាក់ នៅដើមសប្ដាហ៍នេះនាថ្ងៃទី២១ ខែវិច្ឆិកា ឈ្មោះ ទ្រី ទីទី អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅចំណុចវត្តលង្កា ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
នគរបាលបញ្ជាក់ថា ជនសង្ស័យនេះ បានធ្វើសកម្មភាពឆក់កាបូប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ នៅចំណុចមុខវិហារចាម ផ្លូវលេខ៨៦ ភូមិ៦ សង្កាតស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យត្រូវ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដ៕