Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀ​នបំផ្លាញអនាគតអ្នក សូមកុំប្រើប្រាស់! ឃាត់ខ្លួនមនុស្ស១០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ

24-11-2016 07:06

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញាជួញដូរ៧នាក់ មុខសញាប្រើប្រាស់៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១.៤៤ក្រាម ២កញ្ចប់​​ធំ និង៤កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់​​ខ្លួន២នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕