(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមវេទិកាកិច្ចប្រជុំលើកទី១ នគរបាលចរាចរណ៍អាស៊ាន នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១-២៣ វិចិ្ឆកា ឆ្នាំ២០១៦ ឧត្តមសេនីយឯក រុន រត័្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា វេទិកានេះ បានឯកភាពគ្នាជារួម លើ៥ចំណុច។
កិច្ចប្រជុំវេទិការនគរបាលចរាចរអាស៊ានលើកទី១ មានចូលពីបណ្តាសមាជិកអាស៊ានចំនួន៩ប្រទេស។ លោក រុន រ័ត្នវាសនា បានទទួល ការអនុញ្ញាតពី សម្តេច ស ខេង ឩបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងមានការណែនាំពីនាយឩត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមនៅក្នុងវេទិកានេះ។
ជាលទ្ធផលវេទិកាកិច្ចប្រជុំលើកទី១ តំណាងប្រធានប្រតិភូសមាជិកអាស៊ានទាំង៩ប្រទេស បានពិភាក្សានិងឯកភាពជារួមលើ៥ចំណុចដូចតទៅ៖
១. លើកទឹកចិត្តឲ្យប្រទេសជាសមាជិកអាស៊ាន រៀបចំជាកិច្ចប្រជុំវេទិកានគរបាលចរាចរអាស៊ាន រៀងរាល់១ឆ្នាំម្តង ដើម្បីបង្កើន កិច្ចសហប្រតិបតិ្តការអន្តរជាតិ ក្នុងការគ្រប់គ្រង ផ្លាស់ប្តូរព័ត៌មានសុវតិ្ថភាពចរាចរណ៍ និងសណ្តាប់ធ្នាប់។
២.ជំរុញឲ្យនាយកដ្នាននគរបាលចរារណ៍អាស៊ាន ធ្វើការផ្លាស់ប្តូរពត៌មាន និងបង្កើតនៅបណ្តាញ ទំនាក់ទំនងចំណោម នគរបាលចរាចរក្នុងតំបន់ និងបន្តការងារជាទ្វេភាគី ឬពហុភាគីអំពីសុវតិ្ថភាពចរាចរណ៍ឆ្លងកាត់ព្រំដែន។
៣.គាំទ្រប្រទេសជាសមាជិកអាស៊ាន ចែករំលែកនៅការអនុវត្តល្អ ការគ្រប់គ្រងសុវតិ្ថភាពចរាចរណ៍ និងសណ្តាប់ធ្នាប់ ការទប់ស្កាត់បទល្មើស តាមដងផ្លូវ និងផ្តល់ការចូលរួមកសាងសមត្ថភាពផ្សេងៗតាមរយៈសិក្ខាសាសា វគ្គបណ្តុះបណ្តាលអំពីការរឹតបន្តឹងច្បាប់ចរាចរណ៍ជាទ្វេភាគី ឬពហុភាគី ជាមួយស្ថាប័នពាក់ព័ន្ឋក្នុងតំបន់ ឬអន្តរជាតិដែលរៀបចំដោយប្រទេសជាសមាជិកអាស៊ាន ។
៤.លើកទឹកចិត្តប្រទេសជាសមាជិកអាស៊ានផ្តល់ការគាំទ្រទៅវិញទៅមកលើការងារបច្ចេកទេស ឧបករណ៍ និងវិធីសាស្រ្តនានា លើការងារអនុវត្តរបស់នគរបាលចរាចរណ៍។
៥. ជំរុញបន្តឱ្យមានប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ និងការប៉ាន់ប្រមាណក្នុងតំបន់ ដើម្បីឈានទៅរកកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍៕