(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់សន្សំពិន្ទុក្នុងពូល B រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានចាប់ផ្តើម ហើយក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នៅពហុកីឡដ្ឋាន Thuwunna ស្ថិតក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។

នេះជាការប្រកួតលើកទី២ របស់ក្រុមទាំងពីរដែលពុំមានពិន្ទុរាប់ដូចគ្នា ក្រោយចាញ់ដូចគ្នានៅថ្ងៃបើកឆាកកាលពីសប្តាហ៍មុន ក្រោមថ្វីជើងរបស់ម៉ាឡេស៊ី ៣-២ និងមីយ៉ាន់ម៉ា ចាញ់វៀតណាម ២-១៕