(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី ២៣ ខែវិច្ចិកា ឆ្នាំ២០១៦ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ចការកងរាជអាវុធហត្ថខេត្ត ចំពោះបញ្ហាយេនឌ័រ ដោយសហការអង្គភាពពាក់ព័ន្ធសំដៅលើកកម្ពស់ការងារយេនឌ័រ មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានផ្តល់បទសម្ភាសជាមួយអ្នកពាក់ពន្ធ័ អំពីការផ្តល់សេវាក្នុងការឆ្លើយតប ដល់ជនរងគ្រោះដោយអំពើហឹង្សាទាក់ទង និងយេនឌ័រ។
ក្រុមការងារនេះមានបំណងស្វែងយល់ និងប្រមូលព័ត៌មានអំពីតម្រូវការរបស់ជនរងគ្រោះ ដោយហឹង្សាទាក់ទង និងយេនឌ័រក្នុងខេត្តកំពង់ស្ពឺ ដែលមានស្រុកគោលដៅ គឺស្រុកភ្នំស្រួច និងស្រុកឧដុង្គ។ ជាពិសេសផ្តល់ការងារដល់អ្នកពាក់ពន្ធ័ តាមរយៈការពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការដល់ជនរងគ្រោះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់៕