(ភ្នំពេញ)៖ បទចម្រៀងថ្មី មានចំណងជើងថា «អ្នកមិនចុះចាញ់» ដែលជាស្នាដៃនិពន្ធរបស់លោក នីកូ និងជាការបកស្រាយដោយផ្ទាល់ពីសំណាក់ តារាចម្រៀងវ័យក្មេងរូបនេះ នឹងរំពឹងយ៉ាងមុតមាំថា ធ្វើឲ្យកក្រើកទីផ្សារចម្រៀង ជាពិសេសយុវវ័យជាថ្មី។

តារាចម្រៀងបែបយុវវ័យ ប្រចាំក្នុងផលិតកម្ម សាន់ដេ លោក នីកូ បានសរសេរក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនថា បទចម្រៀងនេះគឺបានផ្ដោតសំខាន់ទៅលើមនុស្សរឹងមាំ និងសម្រាប់អ្នកមិនដែលចុះចាញ់ ដរាបណាអ្នកនៅមានសង្ឃឹម ថ្ងៃណាមួយអ្នកនឹងទទួលបានជោគជ័យ។

ចង់ដឹងថា បទនេះមានអត្ថន័យជ្រាលជ្រៅយ៉ាងណានោះ សូមស្ដាប់ទាំងអស់គ្នា៖