(ភ្នំពេញ)៖ ក្រុមហ៊ុន មេក អាយឌា ខូអេលធីឌី (Make Idea Co.,Ltd) បានទទួលការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម និងការសហការពីក្រុមហ៊ុន មេឌា អេកសិន បានរៀបចំកម្មវិធី ការតាំងពិព័រណ៌ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិលើកទី២ ដែរប្រព្រឹត្តនៅថ្ងៃទី០១ ដល់ទី០៤ខែធ្នូ ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។  

ក្នុងគោលបំណង ដើម្បីបង្ហាញពីភាពរីកចំរើន និងសក្កដានុពលសេដ្ឋកិច្ច រវាងប្រទេសសមាជិកអាស៊ាន និងបណ្ដាលប្រទេសអន្តរជាតិ ដើម្បីរឹតចំណងមិត្តភាពទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម
ថែមទាំងស្វែងយល់ពីចំនុចខ្លាំង និងចំនុចខ្សោយទៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា។ ហើយព្រឹត្តិការណ៍នេះ គឺជាវេទិការធុរៈកិច្ច សម្រាប់ទាក់ទាញអ្នកវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីមកបណ្ដាក់ទុន និងពង្រីកទីផ្សាររបស់ខ្លួន។   

បណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិចូលរួមតាំងពិព័រណ៌ផលិតផល   និងសេវាកម្មរបស់ខ្លួនមានរយៈពេល៤ថ្ងៃ។  ផលិតផល និងសេវាកម្មរួមមាន៖
-រថយន្ត និងម៉ូតូសេរីទំនើប
-ប្រព័ន្ធទូរស័ព្ទចល័ត ,ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូណិច
-សំលៀកបំពាក់, កាបូប, នាឡិការ ,គ្រឿងសំអាង
-ម្ហូបអាហារ, ភេសជ្ជៈ និងផលិតផលសុខភាព ។

ក្រុមហ៊ុន មេក អាយឌា ខូអេលធីឌី មានកិតិ្តយសសូមគោរពអញ្ជើញ លោក-លោកស្រី អ្នកនាង កញ្ញាចូលរួមទស្សនា ការដាក់តាំងពិព័រណ៌ពាណិជ្ជកម្មកម្ពុជា អន្តរជាតិលើកទី ២ ដោយមេត្រីភាព។  

ជាពិសេសការប្រគំតន្រ្តី ពីកំពូលតារាចម្រៀងល្បីៗគឺកញ្ញា ឱក សុគន្ធកញ្ញា លោក នី រតនា, ក្រុមក្មេងខ្មែរ, លោក ងួន ដេវីត និងក្រុមកំប្លែង នាយ ពាក់មី ។

សូមកុំភ្លេចចូលរួមទស្សនាដោយសេរី និងទិញទំនិញជាមួយ Promotion ធំៗនិងការបញ្ចុះតម្លៃពិសេសៗ!

ក្រុមហ៊ុន មេក អាយឌា ខូអេលធីឌី សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ដល់បណ្ដាលក្រុមហ៊ុន ដែលបានចូលរួមដាក់តាំងពិពរ័ណ៌ក្នុងកម្មវិធីពិព័រណ៌ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិលើកទី២។

លេខទូរស័ព្ទទំនាក់ទំនង ៖ 016 309 903 , 015 36 37 38, 015 737 737, 086 68 68 74