(ភ្នំពេញ)៖ ក្រុមហ៊ុន Golden FX Lin នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ បានចុះហត្ថលេខាទទួលស្គាល់ ក្រុមហ៊ុន FUGI Gold ជាឈ្មួញជើងសារឧបករណ៍និស្សន្នជាផ្លូវការរបស់ខ្លួន។
ការទទួលស្គាល់នេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់ លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា លោក Lawrence Kook នាយកក្រុមហ៊ុន Golden FX Lin លោក ម៉ាក ចាន់ដារ៉ា អគ្គនាយកនៃក្រុមហ៊ុន FUGI Gold។
ការចុះហត្ថលេខាទទួលស្គាល់ក្រុមហ៊ុន FUGI Gold ធ្វើឡើងក្នុងគោលបំណងផ្ដល់ប្រយោជន៍ជាច្រើន ទៅដល់ក្រុមហ៊ុន FUGI Gold រួមមានការផ្ដល់កម្មវិធីជួញដូរដ៏គួរឲ្យទុកចិត្ត យុទ្ធសាស្រ្ដក្នុងការគ្រប់គ្រង និងប្រតិបត្តិការដ៏ស្ទាត់ជំនាញ ការចែករំលែក បទពិសោធន៍ និងជំនាញដ៏វាងវៃ វគ្គបណ្ដុះបណ្ដាលល្អៗ ដល់វិនិយោគគិន និងសាធារណជន ការគ្រប់គ្រង ហានិភ័យដ៏មានប្រសិទ្ធិភាព ដំណើរការក្នុងកាស្នើសុំអាជ្ញាប័ណ្ណ ពីគណៈកម្មាកាមូលបត្រកម្ពុជា និងអត្ថប្រយោជន៍ជាច្រើនទៀត។
លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា ក្រុមហ៊ុន Golden FX Lin ជាក្រុមហ៊ុនសមភាគីកណ្ដាល ដែលទទួលបានអាជ្ញាប័ណ្ណ ពីគណៈកម្មការមូលបត្រកម្ពុជា ហើយសម្រាប់ថ្ងៃនេះ គឺបញ្ជាក់ពីការបោះជំហានមួយបន្ថែមទៀត សម្រាប់ទីផ្សារឧបករណ៍និស្សន្ន នៅក្នុងប្រទេសកម្ពុជា។
លោកក៏បានបន្ដទៀតថា បន្ទាប់ពីទទួលអាជ្ញាប័ណ្ណភ្លាម ភាគីទាំងពីរត្រូវសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះ ដោយបញ្ជាក់តាមរយៈកម្មវិធីនៅថ្ងៃនេះ តែម្ដង បន្ទាប់ពីថ្ងៃនេះទៅក្រុមហ៊ុនទាំងពីរនឹងបន្ដទំនាក់ទំនងតទៅរហូត។
សូមបញ្ជាក់ថា ក្រុមហ៊ុន Golden FX Gold គឺជាក្រុមហ៊ុនហិរញ្ញាវត្ថុដំបូងគេបង្គស់ ដែលទទួលបានសិទ្ធិអនុញ្ញាត ពីគោលនយោលបាយ និងច្បាប់ជាតិ ហើយទទួលបានអាជ្ញាប័ណ្ណ សមភាគីកណ្ដាល និងអាជ្ញាប័ណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ន (លេខ០០១) ពីគណៈកម្មការមូលប័ត្រកម្ពុជា៕