(កំពត)៖ សពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវប្រជាពលរដ្ឋប្រទះឃើញ អណ្តែតក្នុងទឹកព្រែក នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅដៃព្រែកកំពង់បាយកំពត ស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មន្ដ្រីនគរបាលជំនាញក្រុងកំពត បានឲ្យដឹងថា ចំពោះសពជនរងគ្រោះនេះ សមត្ថកិច្ច រហូតដល់ម៉ោងនេះ មិនទាន់ស្គាល់នូវអត្តសញាណនៅឡើយទេ ហើយពេលនេះកម្លាំងសមត្ថកិច្ចនគរបាលជំនាញ បាននឹងកំពុងធ្វើកោសល្យវិច្ច័យ ដើម្បីស្រាវជ្រាវរកមូលហេតុពិត នៃការស្លាប់របស់ជនរងគ្រោះរូបនេះ៕