(ភ្នំពេញ)៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មន្ត្រីកាំកុងត្រូលបានសហការណ៍ជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិតទំនិញនៅផ្សារ ហេង ប៉េងជ្រី នឹងតាមផ្ទះលក់ទំនិញ ផ្សារទំនើប ហាងលក់ទំនិញ និងនៅតាមផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានអោយដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញា ដែលជនខិលខូចមួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារ ធ្វើការផ្សព្វផ្សាយអប់រំ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់។ ក្នុងការចុះពិនិត្យនេះមន្រ្តីកាំកុងត្រូលបានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើសរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្របហិតសាច់គោ ប្រហិតសាច់ជ្រូក លតឆា គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀតបញ្ចូនទៅមន្ទីរពិសោធ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ៕