(ភ្នំពេញ)៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លុវការមួយពីការប្រកាសសាលដីកាលើ បណ្តឹងសារទុក្ខរបស់លោក នួន ជា និង ខៀវ សំផន ក្នុងសំណុំរឿង០០២/០១ ដែលបានធ្វើឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម បានប្រកាសសាលដីកាស្ថាពរ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទតវ៉ាមិនឱ្យមនាការប្តឹងសារទុក្ខ។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការនេះបានឲ្យដឹងថា អង្គជំនុំជម្រះតុលាការកំពូល បានតម្កល់ការផ្តន្ទាទោសទៅលើ លោក នួន ជា និង ខៀវ សំផន ចំពោះឧក្រិដ្ឋកម្មប្រឆាំង និងមនុស្សជាតិដែលក្នុងនោះ មានការធ្វើឃាត ការធ្វើទុក្ខបុកម្នេញដោយសារហេតុផលនយោបាយ និងអំពើអមនុស្សធម៌ ការជម្លៀសប្រជាពលរដ្ឋជាដើម។
សូមជំរាបថា កាលពីសីហា ឆ្នាំ២០១៤ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាត់ទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ ដែលបានប្រព្រឹត្តឡើងកាលពីអំឡុងខែមេសា ឆ្នាំ១៩៧៥ ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងការផ្លាស់ទីដោយបង្ខំ រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការក្នុងសម័យ លន់ ណុល នៅទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែដោយមិនអស់ចិត្ត ជនជាប់ចោទ នួន ជា និងលោក ខៀវ សំផន បានប្តឹងសាទុក្ខ ដើម្បីប្រឆាំងនឹងសាលក្រមនោះ ជាបន្តបន្ទាប់រហូតដល់ ពេលនេះ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះតុលាការកំពូល៖