(ភ្នំពេញ)៖ បក្ខពួកជនសង្ស័យមួយក្រុមជិះម៉ូតូ មកពីទិញគ្រឿងញៀនមិនទាន់ទាំងបានដល់គោលដៅ ដើម្បីជក់ផង ស្រាប់តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារដែលឈរជើង យាមល្បាតក្នុងមូលដ្ឋាន បង្ក្រាប ដកហូតបានថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿងផងដែរ ។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលព្រហ្មខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការបង្ក្រាបករណីនេះ បាន ធ្វើឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១ ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ បន្ទាប់ពីសមាសភាពទាំងនេះបានជិះម៉ូតូមកពីទិញ គ្រឿងញៀនដោយឆ្លងកាត់គោលដៅ យាមល្បាតរបស់កម្លាំងនគរបាលមូលដ្ឋាន ទើបមានការសង្ស័យក៍ធ្វើការឃាត់ដើ ម្បីឆែកឆេនិងត្រួតពិនិត្យជាបន្តបន្ទាប់ហើយបានរកឃើញ ក្រាមសថ្លា ជាថ្នាំញៀនចំនួន៥កញ្ចប់ ដែលបក្ខពួកជនសង្ស័ យបានរក្សាលាក់ទុក នៅក្នុងខ្លួនក្នុងបំណងយកទៅធ្វើសកម្មភាព ប្រើប្រាស់ជាមួយគ្នា ព្រមទាំងដកហូតមធ្យោបាយធ្វើដំ ណើរមានម៉ូតូ៣គ្រឿងផងដែរទី១-ម៉ាកគុប ពណ៍ខៀវ ពាក់ ស្លាកលេខភ្នំពេញ ១R-០៦៨៨ ទី២-ម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង ១D-៦៥ ៥២ ទី៣-ម៉ាកសង់ឌ្រីមសេ១២៥ដូចគ្នា ពាក់ស្លាកលេខ សៀមរាប ១j-៩៩២៣ ។
លោកវរសេនីយ៍ត្រី ឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនស ង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធ ករណីគ្រឿងញៀនទី១-ឈ្មោះសាម៉ុន កក្កដា អាយុ២៣ឆ្នាំ និងទី២-ឈ្មោះយឹម ចា ន់វាសនា អាយុ២៥ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរ នៅផ្ទះ ស្នាក់នៅភូមិបាក់ខែង សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ទី៣-ឈ្មោះផុន ណូរ៉ា អាយុ២៦ឆ្នាំ និងទី៤-ឈ្មោះជឹម វិស្សុត អាយុ២៦ឆ្នាំ ជនសង្ស័យទាំង២នាក់មាន មុខរបរជាកសិករ ស្នាក់នៅភូមិខ្សោក ឃុំពពិស ស្រុកព្រៃវែង ខេត្តព្រៃវែង ទី៥-ឈ្មោះវ៉ាន់ សុវេត អាយុ១៧ឆ្នាំ មុខរបរកម្ម កររោងចក្រទឹកកក ស្នាក់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងទី៦-ឈ្មោះនិត មាន អាយុ២៨ឆ្នាំ មុខរប រកម្មកររោងចក្រទឹកកក ស្នាក់នៅភូមិក្រសាំង ឃុំកាជ្រើង ស្រុកតាបែ ខេត្តត្បូងឃ្មុំ ។
អធិការរងដដែល បានឲ្យដឹងថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង៦នាក់រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរ នៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធី ៕