(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំ ការប្រណាំងទូក.ងចំនួន២១ទូក រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅដងស្ទឹងក្រោយ សកលវិទ្យាល័យមានជ័យ ស្ថិតក្នុងក្រុងសិរីសោភ័ណ។
ក្នុងពិធីនោះមានការចូលរូមពីសំណាក់ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តលោក សួន បវរ អភិបាលខេត្ត និងមានការចូលរួមដោយគណះប្រតិភូថៃ និងអគ្គកុងស៊ុលវៀតណាម ព្រមទាំងមន្រ្តីរាជ្យការកងកម្លាំងប្រដាប់អាវុធទាំងបី ស្ថាប័នជាច្រើនរូបទៀតផងដែរ។
លោក សួន បវរ បានថ្លែងថា ការរៀបចំការប្រណាំងទូកងរយះពេល៣ថ្ងៃដែលមានទូកងចំនួន២១ទូកចែកជា ៥ប្រភេទមាន៖
១ ចំណុះ៦០នាក់មានចំនួន ៣ទូក
២ ចំណុះ៤០នាក់មានចំនួន ៣ទូក
៣ ចំណុះ២០នាក់មានចំនួន១០ទូក
៤ ចំណុះ១២នាក់មានចំនួន ២ទូក
៥ ចំណុះ ៤នាក់មានចំនួន ៣ទូក។
លោកបន្តថា ពិធីប្រណាំងទូកនេះ គឺផ្តួចផ្តើមឡើងដើម្បីជាការទស្សនាកម្សាន្ដ រំសាយការនឿយហត់របស់ប្រជាពលរដ្ឋ ក្នុងរដូវប្រមូលស្រូវទាំងនៅក្នុងខេត្ត ក៏ដូចជាមកពី បណ្តាលខេត្តជិតឆ្ងាយ និងចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុកក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិ ដែលមានជាយូរលង់ ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែល ដូនតារបស់ខ្លួនបានបន្សល់ទុក និងថែរក្សាឱ្យបានគង់វង្សបន្ដទៀតផង។
លោកក៏បានធ្វើការក្រើនរំលឹកដល់ចំណុះទូកទាំងអស់ ត្រូវគោរពនូវវិន័យការប្រកួត ត្រូវចេះសាមគ្គីគ្នា បង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងការប្រកួតដណ្តើមយកជ័យជំនះ ដើម្បីសម្រាប់មូលដ្ឋានរបស់ខ្លួន។
នាឱកាសនោះដែរលោកអភិបាលខេត្ តសូមផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជាងវាងការគ្រោះថ្នាក់ដល់ អាយុជីវិត និងត្រូវជាវាងពីគ្រឿងញៀន៕