Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រវឹងសូមកុំបើកបរ! ស្លាប់៨នាក់ និង២១នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃម្សិលមិញ

23-11-2016 07:38

(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៨នាក់ បានស្លាប់ និង២១នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍១៥លើក នៅទូទាំងប្រទេសថ្ងៃទី២២ ខែវិច្ឆិកាម្សិលមិញ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើក បណ្តាលឲ្យខូចខាតម៉ូតូ១៣គ្រឿង រថយន្តតូច៧គ្រឿង រថយន្តធំ៣គ្រឿង ហើយមូលហេតុដោយសារបើកក្នុងល្បឿនលឿន ប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ជាដើម។

នៅរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង២៤៤លើក ស្លាប់១០៧នាក់ និងរបួស៤៦២នាក់៕